|

ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងច្រានចោលចំពោះការចេញផ្សាយមួលបង្កាច់ថា ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារសម្តេចតេជោ និងសម្តេចធិបតី…!


ក្រសួងមហាផ្ទៃ បាកប្រកាសថ្កោលទោស និងច្រានចោលចំពោះគណនីហ្វេសប៊ុក Dara Khan ជាសកម្មជន ក្រុមប្រឆាំងនិរទេសខ្លួននៅប្រទេសអឺរ៉ុប ដែលបានផ្សព្វផ្សាយមួលបង្កាច់ថា ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារសម្តេចតេជោ និងសម្តេចធិបតី។

តាមរយៈសេចក្ដីថ្លែងការណ៍ថ្កោលទោស ក្រសួងមហាផ្ទៃ ចាត់ទុកថា នេះជាការមួលបង្កាច់ លាបពណ៌ ក្នុងចេតនាទុច្ចរិត ញុះញង់អុចអាលឱ្យមានការ ភ័ន្តច្រឡំក្នុងចំណោមសាធារណជនជាតិ និងអន្តរជាតិមកលើក្រសួងមហាផ្ទៃ ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រសួងមហាផ្ទៃ ក៏បានបញ្ជាក់ថា តាមគោលការណ៍ច្បាប់ ខ្លឹមសារមួលបង្កាច់ញុះញង់អុចអាលរបស់ជន និរទេសខ្លួននៅប្រទេសអឺរ៉ុបនេះ មានធាតុផ្សំគ្រប់គ្រាន់ជាបទល្មើសដែលតុលាការអាចចាត់នីតិវិធីបាន។ លើសពីនេះ សមត្ថកិច្ចជំនាញក៏បានស្រាវជ្រាវកំណត់សាវតាជាតិជននេះបញ្ចូលក្នុងបញ្ជីគ្រប់គ្រងមុខសញ្ញារួចរាល់ផងដែរ។

ប្រភព៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា