|

ហឹបវិញ្ញាសាប្ប្រឡងបាក់ឌុប ត្រូវបានដឹកបញ្ជូនទៅតាមបណ្ដាខេត្តនាព្រឹកនេះហើយ!


នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមការងារ គណ:មេប្រយោគទូទាំងប្រទេស និងប្រធានអប្បមាទទូទាំងប្រទេស សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ បានចាប់ផ្ដើមដឹកជញ្ជូនហឹបវិញ្ញាសាពីក្រសួងអប់រំយុវជន និងកីឡា ទៅកាន់បណ្ដាខេត្តផ្សេងៗដើម្បីផ្ញើអាជ្ញាធរដែនដីដែនដីរៀបចំការប្រឡង។

ការរាប់ស្រោមវិញ្ញាសា និងការរៀបចំដឹកជញ្ជូននេះ ត្រូវបានធ្វើឡើងយ៉ាងហ្មត់ចត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានការចូលរួមត្រួតពិនិត្យដោយអង្គភាពប្រចាំអំពើពុករលួយ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)។