| |

អ្នកគាំទ្ររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាទាមទារឱ្យមានការដោះលែងអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan


ការប្រមូលផ្តុំគ្នានៅជាយក្រុងនៃរដ្ឋធានី Islamabad កាលពីថ្ងៃអាទិត្យ បានបង្កការភ្ញាក់ផ្អើល ដោយហ្វូងមនុស្សបានអំពាវនាវឱ្យបញ្ចប់ការឃុំខ្លួនរបស់លោក Khan ដែលដំណើរការអស់រយៈពេលជាងមួយឆ្នាំមកហើយ។

អ្នករិះគន់រដ្ឋាភិបាល និងគណបក្ស Pakistan Tehreek-e-Insaf (PTI) របស់ Khan និយាយថា ការចោទប្រកាន់លោក Khan គឺមានហេតុផលនយោបាយ។

ការជួបជុំកាលពីថ្ងៃអាទិត្យ ដែលជាការជួបជុំដ៏ធំបំផុតមួយនៅឆ្នាំនេះ ខណៈដែលក្រុមប៉ូលិសបានប៉ះទង្គិចគ្នាមួយរយៈខ្លីជាមួយសកម្មជន។ ជាមួយគ្នានេះ អាជ្ញាធរបានបិទផ្លូវសំខាន់ៗ ដោយដាក់កុងតឺន័រដឹកជញ្ជូនដើម្បីរារាំងអ្នកគាំទ្រមិនឱ្យចូលរួមការជួបជុំ។

គួររំឭកផងដែរថា អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Khan បានជាប់ពន្ធនាគារតាំងពីឆ្នាំ ២០២៣ នៅពេលដែលគាត់ត្រូវបានចាប់ខ្លួន និងត្រូវបានកាត់ទោសក្នុងសំណុំរឿងពុករលួយ។

ប្រភព៖ Aljazeera