មនុស្សជាច្រើននាក់បានស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែល អំឡុងពេលពួកគេកំពុងតម្រង់ជួរចាំទិញនំប៉័ង
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សប្រាំបីនាក់ដែលកំពុងឈរតម្រង់ជួរនៅមុខអ្នកលក់នំបុ័ងនៅមុខទីជំរកសាលារៀន UNRWA ដែលជាជំរុំជនភៀសខ្លួន Jabalia នៃហ្គាហ្សា នេះបើតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់ Al Jazeera នៅលើដី និងទីភ្នាក់ងារសារព័ត៌មាន WAFA ។
ការបិទខ្ទប់នៅតំបន់មួយចំនួនកំពុងបន្តកើតឡើងបាននាំឱ្យមានការខ្វះខាតអាហារទឹកស្អាត និងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរដែលធ្វើឱ្យតំបន់ជាច្រើនត្រូវបានបំផ្លាញ។
ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និយាយថា លោកនឹងមិនចុះចាញ់នឹងសម្ពាធឡើយ ខណៈដែលប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ដែលទាមទារឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងអ្នកចាប់ឃុំខ្លួននៅហ្គាហ្សា។
ក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាសនិយាយថា ការពឹងផ្អែករបស់លោក Netanyahu លើការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ជំនួសឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់ មានន័យថា ឈ្លើយសឹកកាន់តែច្រើននឹង “ត្រូវប្រគល់ជូនក្រុមគ្រួសាររបស់ពួកគេវិញក្នុងសភាពជាសាកសពនៅក្នុងមឈូស”។
គួររំឭកផងដែរថា យ៉ាងហោចណាស់មនុស្ស ៤០,៧៨៦ នាក់ត្រូវបានសម្លាប់ និង ៩៤,២២៤ នាក់បានរងរបួសនៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា ខណៈមនុស្ស ប្រមាណ ១,១៣៩ នាក់ ត្រូវបានសម្លាប់ក្នុងប្រទេសអ៊ីស្រាអែល ក្នុងអំឡុងការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសនៅថ្ងៃទី៧ ខែតុលា៕
ប្រភព៖ Aljazeera