ACE និងសាលាអន្តរជាតិកម្ពុជាអូស្ត្រាលី នឹងផ្តល់ អាហារូបករណ៍ចំនួន ២,០០០កន្លែងដល់សិស្សថ្នាក់ទី១២ដើម្បីរៀនវគ្គសិក្សាត្រៀមចូលប្រឡងបាក់ឌុប


ក្នុងកិច្ចចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាកសាងធនធានមនុស្សដែលមានគុណភាពនិងក្រោមការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលា អន្តរជាតិកម្ពុជាអូស្ត្រាលី (Australia Cambodia Education Academy – AusCam Academy) នឹងផ្តល់ អាហារូបករណ៍ចំនួន ២,០០០កន្លែងដល់សិស្សថ្នាក់ទី១២ដើម្បីរៀនវគ្គសិក្សាត្រៀមចូលប្រឡងបាក់ឌុប នាពេលឆាប់ៗខាងមុខនេះ។

កម្មវិធីទំនួលខុសត្រូវសង្គម (CSR) នេះត្រូវបានបង្កើតឡើងក្រោមប្រធានបទ “យុវជនដើម្បីការអប់រំ” ។ សិស្សស្រី និងសិស្សនៅតាមបណ្តាខេត្តត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍នេះ។

សម្រាប់សិស្សជ័យលាភីអាចជ្រើសរើសចូលរៀននៅសាខាណាមួយនៃសាលា ACE ឬសាលា AusCam Academy ឬសិក្សាតាមប្រព័ន្ធអេឡិកត្រូនិក។

រយៈពេលនៃការដាក់ពាក្យគឺចាប់ពីថ្ងៃទី០១-១២ កញ្ញា ឆ្នាំ២០២៤ ការវាយតម្លៃសមត្ថភាពនឹងត្រូវធ្វើឡើងនៅថ្ងៃទី០១-១២ កញ្ញា ឆ្នាំ២០២៤ និងការប្រកាសលទ្ធផល នឹងធ្វើឡើងនៅថ្ងៃទី ១៣ កញ្ញា ២០២៤ ថោយឡែកវគ្គសិក្សាចាប់ផ្តើមនៅថ្ងៃទី១៤ កញ្ញា ២០២៤ អេឡិចត្រូនិក ដោយសិក្សាជារៀងរាល់ ចុងសប្តាហ៍។

ដើម្បីដាក់ពាក្យ ឬទទួលបានព័ត៌មានលម្អិតបន្ថែម: http://acecambodia.org/ACEScholarship