បេក្ខជន ៦០០ នាក់ ក្នុងចំណោម ១០,៥១១នាក់ នឹងត្រូវសម្រាំងសម្រាប់ចូលរួមក្នុងដំណើរការប្រប្រជែងវិញ្ញាសារសរសេរលើកទី២


នាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន ១០,៥១១នាក់ ។

ការប្រឡងចែកចេញជា ២ វេន ក្នុងនោះ វេនទី១ សម្រាប់បេក្ខជនដែលមកពីខេត្តចំនួន ១២ រួមមាន៖ ខេត្តកណ្ដាល ខេត្តស្វាយរៀង ខេត្តរតនៈគិរី ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ រាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ ដោយឡែក វេនទី២ គឺសម្រាប់បេក្ខជនមកពីខេត្តចំនួន ១៣ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តសៀមរាប ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង។

ក្នុងចំណោមបេក្ខជន ១០,៥១១នាក់ នឹងត្រូវសម្រាំងជ្រើសរើសចំនួន ៦០០នាក់ សម្រាប់ចូលរួមក្នុងដំណើរការប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី២ គឺវិញ្ញាសារសរសេរ គណិតវិទ្យា និងអក្សរសាស្ត្រខ្មែរ។

សូមបញ្ជាក់បន្ថែមថា រាល់ដំណើរការរៀបចំតាក់តែង និងជ្រើសរើសវិញ្ញាសា ព្រមទាំងនីតិវិធីនានា តែងតែមានវត្តមានតាមដានដោយអ្នកសង្កេតការណ៍ នៃអង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងសាកលវិទ្យាល័យនានា និងសាធារណជនដោយស្ម័គ្រចិត្ត៕