ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញសាកល្បង ពិព័រណ៌រថយន្តទំនេីបៗនៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់
នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានសហការជាមួយក្រុមការងារ Gumball នៅព្រះរាជាណាចក្រកម្ពុជារៀបចំព្រឹត្តិការណ៍តាំងបង្ហាញសាកល្បង ពិព័រណ៌រថយន្តទំនេីបៗចំនួនពី ៨០ ទៅ ១០០គ្រឿង និងក្រុមម៉ូតូចំនួន ៥០គ្រឿង នៅសួនច្បារខាងជេីងស្ពានថ្មព្រះរាជដំណាក់។
ព្រឹត្តិការណ៍នេះ ក៏មាន Mini- Concert នៃតាំងរថយន្តឡានទំនើប សម្រាប់ផ្សព្វផ្សាយចំពោះព្រឹត្តការណ៍ត្រៀមសម្រាប់ព្រឹត្តិការណ៍ធំនាថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។
ប្រភព៖ រដ្ឋបាលខេត្តសៀមរាប