|

អភិបាលខេត្តប៉ៃលិន ៖ បើមានកំហុសខុសឆ្គងយ៉ាងណា ក្នុងការអនុវត្តប្រតិបត្តិផ្ទាល់នៅមូលដ្ឋាន មិនមែនជាកំហុសរាជរដ្ឋាភិបាលនោះទេ សុំវាយប្រហារមកលើមន្ដ្រីនៅថ្នាក់មូលដ្ឋាន


លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានលើកឡើងបែបនេះ នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ធ្វើកិច្ចសម្ភាសន៍ជាមួយ ស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពី «វឌ្ឍនភាពការងារ របស់រដ្ឋបាលខេត្តប៉ៃលិន»។ ការឆ្លើយតបនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថាមានជនជាតិវៀតណាមជាច្រើន ចូលមករស់នៅក្នុងខេត្តប៉ៃលិន ព្រមជាមួយការថតបង្ហោះរូបឡានដែលមានស្លាកលេខវៀតណាម នៅក្នុងខេត្តប៉ៃលិន ដែលធ្វើឱ្យមនុស្សមួយចំនួនយល់ខុស និងធ្វើការវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ បានលើកឡើងថា ឡានវៀតណាមដែលឆ្លងកាត់ខេត្តប៉ៃលិនដើម្បីដឹកផ្លែមៀនស្រស់ដើម្បីនាំចេញទៅប្រទេសចិន បានអនុវត្តតាមនីតិវិធី និងសុំច្បាប់ឆ្លងកាត់ប្រទេសត្រឹមត្រូវ ហើយកិច្ចការងារនេះ ជាកិច្ចសហការរវាងប្រទេស និងប្រទេស ដើម្បីជាលំហូរនៃការនាំទំនិញ ក៏ដូចជាលំហូរទេសចរទៅវិញទៅមក។ មិនមែនដូចទៅនឹងការវាយតម្លៃរបស់ជនអគតិមួយចំនួននោះទេ។

លោកជំទាវ បានបញ្ជាក់បន្ថែមថា «បើវាយតម្លៃដល់យើងខ្ញុំដែលជាមន្ត្រីថ្នាក់ក្រោមជាតិ ខ្ញុំអត់មានការឈឺចាប់ទេ។ ប៉ុន្តែកុំវាយតម្លៃដល់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងដែលលោកមិនមានកំហុស….។ បើមានកំហុសខុសឆ្គងយ៉ាងណា ក្នុងការអនុវត្តប្រតិបត្តិផ្ទាល់នៅមូលដ្ឋាន មិនមែនជាកំហុសរបស់រដ្ឋាភិបាលទេ ជាមន្ត្រីក្រោមឱវាទនៃការទទួលខុសត្រូវចំពោះមុខនៃរាជរដ្ឋាភិបាលដែលមានចំណុចខ្វះខាតខ្លះ គួរតែបងប្អូនដែលមានបំណងមូលបង្កាច់ ឬវាយប្រហារដល់កិត្តិយស កិត្តិនាមរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ សូមឱ្យលោកវាយប្រហារតែមន្ត្រីថ្នាក់ក្រោមទៅបានហើយ។ ថ្នាក់ដឹកនាំ លោកមិនដែលណែនាំឱ្យមន្ត្រីនៅមូលដ្ឋានធ្វើអ្វីខុសឆ្គងប្រាសចាកច្បាប់ទេ ទាំងការបម្រើសេវាប្រជាពលរដ្ឋក៏ដូចជា…»៕

ប្រភព៖ ក្រសួងមហាផ្ទៃ