|

ដំណើរការកែសន្លឹកកិច្ចការបេក្ខជនប្រឡងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសារសរសេរលើកទី២) ចាប់ផ្ដើមហើយ!


នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញដឹកនាំ និងពិនិត្យដំណើរការកែសន្លឹកកិច្ចការប្រឡងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សានៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

គួរបញ្ជាក់ថា ទាំងដំណាក់កាលប្រឡង និងដំណាក់កាលកែកិច្ចការបេក្ខជន ត្រូវបានរៀបចំឡើងដោយប្រកាន់ខ្ជាប់នូវភាពសុក្រឹតភាពសម្រាប់បេក្ខជន ហើយអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ អ្នកសង្កេតការណ៍មកពីស្ថាប័ន និងវត្តមានមន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយគ្រប់ដំណាក់កាលទាំងអស់ផងដែរ។