|

តើអ្នកដឹងទេ សាកលវិទ្យាល័យណាដែលជាប់ចំណាត់ថ្នាក់ជាសាកលវិទ្យាល័យល្អបំផុតរបស់ពិភពលោក?


សាកលវិទ្យាល័យ Oxford កំពុងការពារតំណែងរបស់ខ្លួនជាសាកលវិទ្យាល័យដែលល្អបំផុតលើពិភពលោក នៅពេលដែលចំណាត់ថ្នាក់ថ្មីត្រូវបានចេញផ្សាយនៅក្នុងប៉ុន្មានខែខាងមុខនេះ។

ចំណាត់ថ្នាក់សាកលវិទ្យាល័យពិភពលោករបស់ Times Higher Education ចេញផ្សាយបញ្ជីសាកលវិទ្យាល័យល្អបំផុតជុំវិញពិភពលោកជារៀងរាល់ឆ្នាំក្នុងខែកញ្ញា ឬខែតុលា ខណៈដែលសាកលវិទ្យាល័យ Oxford បានជាប់ចំណាត់ថ្នាក់កំពូលសម្រាប់រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា។

សាកលវិទ្យាល័យ Oxford គឺជាសាកលវិទ្យាល័យចំណាស់ជាងគេនៅចក្រភពអង់គ្លេស ហើយត្រូវបានគេដាក់ឈ្មោះថាជាសាកលវិទ្យាល័យល្អបំផុតនៅលើពិភពលោកក្នុងចំណាត់ថ្នាក់ចុងក្រោយបំផុតដែលបានចេញផ្សាយនៅក្នុងខែកញ្ញា ឆ្នាំ២០២៣។

ក្រៅពី Oxford សាកលវិទ្យាល័យចំនួនប្រាំបួនផ្សេងទៀតត្រូវបានគេទទួលស្គាល់ថាជាការផ្តល់ប្រព័ន្ធអប់រំល្អបំផុត ដោយក្នុងចំណោមនោះមានតែពីរទៀតប៉ុណ្ណោះ ដែលជាស្ថាប័នរបស់ចក្រភពអង់គ្លេសដែលមានសាកលវិទ្យាល័យ Cambridgeជាប់ចំណាត់ថ្នាក់លេខប្រាំហើយ Imperial College London ជាប់ចំណាត់ថ្នាក់ទីប្រាំបី។

ប្រភព៖ Oxford mail