ព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌ និងពិព័រណ៌ចំណីអាហារខ្មែរ គ្រោងនឹងរៀបចំនៅជិតបរិវេណប្រាសាទអង្គរ ដើម្បីលើកស្ទួយវិស័យទេសចរណ៍


ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចធិបតី នាយករដ្ឋមន្ត្រី សមាគមសិល្បករខ្មែរ រួមជាមួយរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ។

កម្មវិធីនេះ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដេីម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍នេះ រៀបឡើងជូនភ្ញៀវទេសចរ និងសាធារណជនចូលដោយសេរី ដែលស្ថិតនៅក្នុងបរិវេណអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌ នៅជិតប្រាសាទអង្គរវត្ត។

ប្រភព៖ STPM, មន្ទីរព័ត៌មានខេត្តសៀមរាប