|

How To Make Millions before Grandma Dies’ ក្លាយជាភាពយន្តអាស៊ី ដែលជោគជ័យបំផុតគ្រប់ពេលនៅក្នុងប្រទេសឥណ្ឌូនេស៊ី


ខ្សែភាពយន្ត “How to Make Millions Before Grandma Dies” បានក្លាយជាភាពយន្តអាស៊ី ដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងជាភាពយន្តថៃ ដែលស្ថិតលើតារាងកំពូលនៅសិង្ហបុរី និងម៉ាឡេស៊ី ដោយរកចំណូលបាន ១ ពាន់លានបាត (២៧.៣លានដុល្លារអាមេរិក)។

ភាពយន្តនេះបានទាក់ទាញការចូលទស្សនាចំនួន ១០ លាននាក់នៅទូទាំងពិភពលោក និងរកចំណូលបាន ១០០ លានបាតក្នុងរយៈពេល ៥ ថ្ងៃដំបូង បន្ទាប់ពីការចេញផ្សាយនៅក្នុងប្រទេសថៃ ដែលលើសពីការរំពឹងទុក។

អ្នកនិពន្ធរឿង Thodsapon Thiptinnakorn និងអ្នកដឹកនាំរឿង Pat Boonnitipat បាននិយាយថា “ដំបូងឡើយ យើងមិននឹកស្មានថាភាពយន្តនេះនឹងទទួលបានជោគជ័យបែបនេះទេ”។ គោលដៅរបស់យើងគឺគ្រាន់តែបង្កើតខ្សែភាពយន្តដ៏ល្អបំផុតដែលអាចធ្វើទៅបាន និងដើម្បីបង្ហាញពីអារម្មណ៍ដែលយើងចង់ចែករំលែកជាមួយទស្សនិកជន”។ ភាពយន្តនេះក៏ទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាម ដោយទទួលបានប្រាក់ចំណូលចំនួន ៧២.៦ ពាន់លានដុង (២៨.៦លានដុល្លារអាមេរិក) ត្រឹមថ្ងៃទី២៥ ខែមិថុនា ត្រឹមតែ ១៨ ថ្ងៃបន្ទាប់ពីការចាក់បញ្ចាំងលើកដំបូងនៅថ្ងៃទី ៧ ខែមិថុនានៅក្នុងប្រទេស។

ដោយធ្លាប់បានទទួលជោគជ័យជាមួយរឿងកំប្លែងដូចជា “Friend Zone” និង “Love Destiny: The Movie” នៅប្រទេសវៀតណាម Thiptinnakorn បានសម្តែងការភ្ញាក់ផ្អើលរបស់គាត់នៅឯការទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះរឿងភាគនេះ ដែលបង្ហាញពីនិទានរឿងដ៏សោកសៅ ដោយនៅក្នុងរឿងនេះ យុវជនម្នាក់ឈ្មោះ M ដែលផ្លាស់ទៅមើលជីដូនដែលឈឺ ហើយសង្ឃឹមថានឹងទទួលបានទ្រព្យសម្បត្តិមហាសាល មុនពេលលោកយាយរបស់គាត់ចែកឋាន។

គួរបញ្ជាក់ថា ចាប់តាំងពីការចាក់បញ្ចាំងលើកដំបូងនៅក្នុងប្រទេសថៃកាលពីថ្ងៃទី ៤ ខែមេសា ខ្សែភាពយន្តនេះបានក្លាយជាភាពយន្តដែលលក់សំបុត្រទស្សនាបានច្រើនជាងគេ ។

ប្រភព៖ Vn Express