សិង្ហបុរីក្លាយជាទីក្រុងមានជាងគេទី ៤ របស់ពិភពលោក
ប្រទេសសិង្ហបុរីបានឃើញការកើនឡើងនៃបុគ្គលចំនួន ៣,៤០០ នាក់ដែលមានទ្រព្យសម្បត្តិជាង ១ លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឱ្យវាក្លាយជាទីក្រុងដែលមានទ្រព្យសម្បត្តិច្រើនជាងគេទី ៤ នៅលើពិភពលោក នេះបើយោងតាមរបាយការណ៍ថ្មីៗនេះ
យោងតាម The Straits Times បានរាយការណ៍ថា ឥឡូវនេះសិង្ហបុរីមានមហាសេដ្ឋីចំនួន ២៤៤,៨០០ នាក់។ របាយការណ៍ខដែលបានកត់សម្គាល់ថា ប្រទេសសិង្ហបុរីបានមើលឃើញចំនួនមហាសេដ្ឋីរបស់ខ្លួនកើនឡើង៦៤% ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣។
ដោយឡែកទីក្រុងតូក្យូរបស់ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងមហាសេដ្ឋីចំនួន ២៩៨,៣០០ ធ្លាក់ចុះ៥% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ខណៈដែលចំណាត់ថ្នាក់លេខ២ គឺបានទៅលើទីក្រុង Bay Area រដ្ឋCalifornia។
ចំណែកឯទីក្រុងដែលមានជាងគេបំផុតរបស់ពិភពលោកជាកម្មសិទ្ធិរបស់ទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ដែលចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិសុទ្ធបានកើនឡើង៤៨% ក្នុងទសវត្សរ៍ចុងក្រោយដល់ ៣៤៩,៥០០ ក្នុងឆ្នាំ២០២៣ នេះបើយោងតាម CNBC ។
ខាងក្រោមនេះជាចំណាត់ថ្នាក់ទីក្រុងដែលមានជាងគេបំផុតក្នុងពិភពលោកក្នុងឆ្នាំ២០២៤៖
1.ទីក្រុងញូវយ៉ក
2.តំបន់ឆ្នេរសមុទ្រ រដ្ឋកាលីហ្វ័រញ៉ា
3.តូក្យូ
4.សិង្ហបុរី
5.ទីក្រុងឡុងដ៍
6.ទីក្រុង Los Angeles
7.Paris & Île-de-France
8.ស៊ីដនី
9.ហុងកុង
10.ទីក្រុងប៉េកាំង
ប្រភព៖ VN Express, NCBC