|

ចិនបញ្ជូនផ្លែទុរេនត្រឡប់មកវៀតណាមវិញ ក្រោយរកឃើញសារធាតុពុលកាដមីញ៉ូម ដែលជាការព្រមានធ្ងន់ធ្ងរដល់អ្នកដាំដុះ


យោងតាមនាយកដ្ឋានការពាររុក្ខជាតិបានឱ្យដឹងថា ប្រទេសចិនបានបញ្ជូនត្រឡប់មកវិញនូវការដឹកជញ្ជូនទុរេនចំនួន ៣០ ជើង ដោយសារការរកឃើញពូសារធាតុពុល cadmium គិតចាប់តាំងពីប្រទេសវៀតណាមបានចាប់ផ្តើមការនាំចេញផ្លែឈើជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២២។

លោក Nguyen Quang Hieu ប្រធានផ្នែកសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិនៃនាយកដ្ឋានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា វាតំណាងឱ្យ០.០១% នៃការនាំចេញទុរេនក្នុងអំឡុងពេលនោះ។ លោកបន្តថា នេះមិនបានប៉ះពាល់ដល់ការនាំចេញទុរេនរបស់វៀតណាមនៅឡើយទេ ប៉ុន្តែជាការព្រមានធ្ងន់ធ្ងរដល់អ្នកដាំដុះ។

លោកបន្តថា នាយកដ្ឋាននៅមិនទាន់កំណត់អត្តសញ្ញាណប្រភព នៃសារធាតុកាដាមមីញ៉ូមដែលអាចជា ដី ទឹក ឬការបំភាយឧស្ម័នចេញពីរោងចក្រក្បែរនោះទេ។ លោកបានបន្ថែមថា វាក៏អាចមាននៅក្នុងទឹកដែលប្រើសម្រាប់លាងសម្អាតផលិតផលផងដែរ។

ខណៈពេលដែលមន្ត្រីកំពុងធ្វើការដើម្បីកំណត់ប្រភពនោះ នាយកដ្ឋានបានណែនាំអ្នកផលិតឱ្យរឹតបន្តឹងការគ្រប់គ្រងលើធាតុចូល និងការអនុវត្តកសិកម្ម ហើយពិនិត្យកម្រិតជាតិកាដមីញ៉ូមឱ្យបានហ្មត់ចត់មុនពេលដឹកជញ្ជូន។

សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានទទួលស្គាល់ថា ប្រទេសចិនបានចេញការព្រមានជាច្រើនអំពីការចម្លងរោគនៃសារធាតុ cadmium នៅក្នុងផ្លែទុរេនវៀតណាម ប៉ុន្តែការប្រកាសអាសន្នចុងក្រោយនេះកាន់តែមានសម្ពាធកាន់តែខ្លាំង ដែលទីមួយទាក់ទងទៅនឹងការនាំចេញចំនួនប្រាំមួយនៅក្នុងខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ និងលើកទីពីរ២៣ ផ្សេងទៀតនៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២៣ និងខែមករា ឆ្នាំ២០២៤។

ក្នុងឆ្នាំ២០២៣ ប្រទេសចិនបាននាំចូលទុរេនចំនួន ៤៩៣,០០ ០តោន ក្នុងតម្លៃ ២,១ ពាន់លានដុល្លារពីប្រទេសវៀតណាម កើនឡើង ១,១០៧% និង១,០៣៦% ក្នុងបរិមាណ និងតម្លៃធៀបនឹងឆ្នាំមុន។ ប្រទេសវៀតណាមមានតំបន់ដាំដុះទុរេនចំនួន ៧០៨ និងកន្លែងវេចខ្ចប់ចំនួន ១៦៨ ដែលអនុលោមតាមស្តង់ដារគុណភាពនាំចូលរបស់ប្រទេសចិន។

ប្រភព៖ VN Express