|

រដ្ឋបាលខេត្តព្រះវិហារ បានអំពាវនាវជាលើកទី៣ ឱ្យពលរដ្ឋ និងកុមារមួយចំនួនតូច ដែលលាក់ខ្លួនក្នុងព្រៃឱ្យត្រលប់មកភូមិឋានវិញ ដោយអាជ្ញាធរនឹងពុំយកទោសពៃឡើយ!


រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹង ការចុះផ្សាយព័ត៌មានថ្មីៗនេះ ដោយភ្ជាប់ជាមួយរូបភាពចាស់ៗ និងកិច្ចសម្ភាសន៍ជាមួយក្រុមប្រជាពលរដ្ឋ ដែលអះអាងថាកំពុងរត់គេចខ្លួនទៅសម្ងំពួនក្នុងព្រៃថា មានកុមារតូចៗ ៧នាក់ធ្លាក់ខ្លួនឈឺក្រោយមានភ្លៀងធ្លាក់។

រដ្ឋបាលខេត្តព្រះវិហារ បានធ្វើការអំពាវនាវជាលើកទី៣ ក្នុងករណីប្រសិនបើពិតជាមានប្រជាពលរដ្ឋ និងកុមារមួយចំនួនតូច លាក់ខ្លួនក្នុងព្រៃប្រាកដមែន សូមបងប្អូនវិលត្រលប់មកភូមិឋានខ្លួនវិញ អាជ្ញាធរនិងពុំយកទោសពៃបងប្អូននោះទេ ហើយបើបងប្អូនពិតជាមានការខ្វះខាត អាជ្ញាធរនឹងជួយទំនុបបម្រុង។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋថាកុំចាញ់បោកឧបាយកលក្រុមជនមួយក្ដាប់តូចនៅក្រៅប្រទេស ដែលមានគំនិតទុច្ចរិតយកបងប្អូនដើម្បីកេងចំណេញនយោបាយ និបបានបញ្ជាក់ថា មានតែអាជ្ញាធរដែនដីទេដែលអាចជួយបងប្អូនពិតប្រាកដ។

ប្រភព៖ រដ្ឋបាលខេត្តព្រះវិហារ