មកស្គាល់គេហទំព័រទាំង ២៣ នៅកម្ពុជាដែល គ.ល.ក.ចេញសារព្រមានពាក់ព័ន្ធនឹងការផ្សព្វផ្សាយខុសច្បាប់
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) កំពុងដំណើរការយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ ដើម្បីប្រុងប្រយ័ត្នចំពោះហានិភ័យនៃការធ្លាក់ចូលទៅក្នុងការផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិត ដែលផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់។
គ.ល.ក.ដែលប្រតិបត្តិការក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា បានចេញការព្រមានទាក់ទងនឹងការស៊ើបអង្កេតជាបន្តបន្ទាប់លើករណីជាច្រើន ដែលជាសញ្ញាបង្ហាញអំពីចំណាត់ការផ្លូវច្បាប់ដែលជិតមកដល់។ជាមួយគ្នានេះ គ.ល.ក. បានបញ្ជាក់ថា ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។
ការផ្សព្វផ្សាយនេះ គឺជាការរីកសាយនៃហ្គេមបែបកាស៊ីណូអនឡាញដែលត្រូវបានផ្សព្វផ្សាយនៅលើវេទិកាដូចជា Facebook, Telegram និង YouTube ដែលបំពានទាំងច្បាប់ស្តីពីការគ្រប់គ្រងល្បែងស៊ីសងពាណិជ្ជកម្ម និងច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ដែលធ្វើឲ្យពួកគេខុសច្បាប់។
ជុំវិញបញ្ហានេះ គ.ល.ក. បានជំរុញដល់សាធារណជនឱ្យទប់ស្កាត់ការចូលរួមលេងល្បែងស៊ីសងខុសច្បាប់និងទីកន្លែងដែលរៀបចំ សកម្មភាពបែបនេះហើយ គ.ល.ក. ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យតាមដានយ៉ាងដិតដល់ចំពោះអ្នកផ្សាយពាណិជ្ជកម្មប្រតិបត្តិករនិងអ្នកលេងល្បែងដោយជំរុញឱ្យមានវិធានការយ៉ាងឆាប់រហ័សចំពោះករណីល្បែងស៊ីសងខុសច្បាប់។
គួរបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញ ដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុក ប្រព័ន្ធតេលេក្រាម និងបណ្តាញសង្គមយូធូប(Youtube) ចំនួន ២៣ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (១)Sabong24 Online.CH (២)ប្រព័ន្ធ Ai Baccarat ត្រឹមត្រូវ 99% (៣)KTM 333 (៤)Stephen Chow (៥)Platinum96_camkh66 (៦)Jqk998.co. (៧)Ok (៨)Naga VIP02 (៩)Fafa855 Kh L1 (១០)96playkh (១១)C-ING (១២)KITTY OVER (១៣)Naga KH02 (១៤)Lotto8888-Cs67 (១៥)Macau888 Vip002 (១៦)J.q.k 998 (១៧)Cambo88 VIP 01 (១៨)KO388-SporT ក្រុងភ្នំពេញ (១៩)បាល់ទាត់ibet789 (២០)Vigo-BET89 (២១)ផ្សងសំណាងមហាសំណាង (២២)Gm និង(២៣)Lotto4k 5Gដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។
ប្រភព៖ គ.ល.ក.,AGB