ប្រទេសទាំង ១០ ដែលមានពួក Hacker ដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក


ពិភពអ៊ីនធឺណេតកំពុងអភិវឌ្ឍក្នុងអត្រាដ៏អស្ចារ្យមួយ។ ទន្ទឹមនឹងការរីកដុះដាលនេះ គេឃើញមានគេហទំព័រជាច្រើនដែលកំពុងលេចចេញជារូបរាងជាមួយនឹងឧបករណ៍ និងធាតុទំនើបបំផុតមួយចំនួន ដើម្បីធានានូវកម្រិតសុវត្ថិភាពខ្ពស់បំផុតរបស់ពួកគេ និងដើម្បីការពារព័ត៌មានអតិថិជនតាមដែលអាចធ្វើបាន។

ទោះជាយ៉ាងណាក៏ដោយ ពួក Hacker មួយចំនួននៅតែជោគជ័យក្នុងការរំលោភលើយន្តការសុវត្ថិភាព បើទោះបីជាមានការប្រុងប្រយ័ត្នបែបណាក៏ដោយ។ ទាំងនេះគឺជា ប្រទេសកំពូលទាំង១០ ដែលមានពួក Hacker ដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោក៖

លេខ ១ ប្រទេសចិន៖ បើប្រៀបធៀបជាមួយប្រទេសផ្សេងទៀតក្នុងពិភពលោក អ្នកស្រាវជ្រាវបានរកឃើញថា ប្រទេសចិនមានចំនួន Hacker ច្រើនជាងគេក្នុងនោះមនុស្សជាច្រើនបានអះអាងថាភាគច្រើននៃការHack គឺមានទំនាក់ទំនងជាមួយយោធាចិន។

២ សហរដ្ឋអាមេរិក៖ អាមេរិកធ្លាប់បានអះអាងថា ខ្លួនមានធនធានចាំបាច់ទាំងអស់សម្រាប់ពិភពអ៊ីនធឺណិត។ ដូច្នេះ បញ្ហាការលួចទិន្នន័យតាមប្រព័ន្ធអ៉ីនធឺណេត ក៏មានចំនួនច្រើនផងដែរ។ ប្រហែល 10% នៃការវាយប្រហារតាមអ៊ីនធឺណិតដែលកំពុងកើតឡើងនៅទូទាំងពិភពលោក ត្រូវបានរកឃើញថាមានប្រភពមកពីសហរដ្ឋអាមេរិក។

៣ ប្រទេសទួរគី៖ បើប្រៀបធៀបទៅនឹងសម័យមុន ប្រទេសទួរគីហាក់ដូចជាកំពុងអភិវឌ្ឍបច្ចេកវិទ្យាយ៉ាងលឿន។ វាច្បាស់ណាស់ពីប្រតិបត្តិការលួចចូល ដែលបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល១០ ឆ្នាំចុងក្រោយនេះ។ ដោយសារតែកំណើននេះធ្វើឱ្យទួរគីជាប់ ចំណាត់ថ្នាក់លេខ៣ជាសាកលក្នុងចំណោមប្រទេសផ្សេងទៀត។ សមាមាត្រនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលបានប្រព្រឹត្តនៅជុំវិញពិភពលោកដែលអាចត្រូវបានផ្សារភ្ជាប់ទៅនឹងប្រទេសទួរគីគឺ៤.៧% ។

លេខ ៤ រុស្ស៊ី៖ ប្រទេសរុស្ស៊ីស្ថិតក្នុងចំណោមប្រទេសដែលសម្បូរពួក Hacker បន្ទាប់ពីទួរគី ហើយមូលហេតុសំខាន់មួយ គឺវាជាប់ពាក់ព័ន្ធនឹងការបំពាន DNC។ រុស្ស៊ីត្រូវបានកាត់ទោសឱ្យទទួលខុសត្រូវចំពោះឧប្បត្តិហេតុលួចចូលប្រើប្រាស់ទិន្នន័យជាច្រើន។ អ្នកជំនាញផ្នែកព័ត៌មានវិទ្យាប៉ាន់ប្រមាណថា៤.៧% នៃឧប្បត្តិហេតុការលួចចូលទាំងអស់នៅទូទាំងពិភពលោកមានប្រភពមកពីប្រទេសរុស្ស៊ី។

៥ តៃវ៉ាន់៖ តៃវ៉ាន់អាចជាប្រទេសតូចមួយប៉ុន្តែវាមិនបានបញ្ឈប់វាពីចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលមានពួកHackerច្រើន បំផុតនោះទេ។ យូរៗវាបានក្លាយទៅជាកោះតូចមួយដែលពួក Hacker ប្រមូលផ្តុំនិងប្រតិបត្តិគម្រោងតាមអ៊ីនធឺណិតរបស់ពួកគេ។ អ្នកប្រហែលជាភ្ញាក់ផ្អើលនៅពេលដឹងថា៣.៧% នៃការវាយប្រហារតាមអ៊ីនធឺណិតទាំងអស់អាចភ្ជាប់ទៅតៃវ៉ាន់។

៦ ប្រទេសប្រេស៊ីល៖ ប្រទេសប្រេស៊ីលគឺជាប្រភពនៃការវាយប្រហារតាមអ៊ីនធឺណិតប្រហែល៣.៣% ដែលត្រូវបានគេឃើញទូទាំងពិភពលោក។ ការវាយប្រហារតាមអ៊ីនធឺណេតភាគច្រើនតែងតែកើតឡើងនៅក្នុងប្រទេសអាមេរិកខាងត្បូង។ អ្នក វិភាគ អះអាង ថា នេះ មក ពី អវត្តមាន សាច់ ប្រាក់ ក្នុង សេដ្ឋកិច្ច ជាតិ។

៧ រូម៉ានី៖ ប្រមាណ 3.3% នៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានកើតឡើងក្នុងប្រទេសរូម៉ានី។ ក្នុងប្រទេសនេះមានតំបន់មួយឈ្មោះ Ramnicu Valcea ដែលជាទីតាំងដែលពួក Hacker ជាច្រើនប្រមូលផ្តុំគ្នា។

លេខ ៨ ប្រទេសឥណ្ឌា៖ ចំនួនឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅក្នុងប្រទេសឥណ្ឌាកំពុងកើនឡើងឥតឈប់ឈរ។ ប្រហែល២.៣% នៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតមានប្រភពនៅក្នុងប្រទេសនេះ។

លេខ ៩ ប្រទេសអ៊ីតាលី៖ ប្រហែល១.៦% នៃឧក្រិដ្ឋកម្មត្រូវបានប្រព្រឹត្តតាមអ៊ីនធឺណិត ក្នុងនោះ Donato Ferrante Aureima និង Luigi Auriemma គឺជាពួក Hacker ដ៏ល្បីពីររូបរបស់អ៉ីតាលីដែលត្រូវបានគេស្គាល់ច្បាស់ តាមរយៈឧក្រិដ្ឋកម្មតាមអ៉ីនធឺណេតជាច្រើន។

១០ ហុងគ្រី៖ ហុងគ្រីអាចជាប្រទេសតូចមួយនៅទ្វីបអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ប្រហែល១.៤ % នៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតអាចភ្ជាប់ដោយផ្ទាល់ទៅប្រទេសហុងគ្រី។ ពួក Hacker មានការកើនឡើងច្រើនជាងមុន ហើយត្រូវបានគេរំពឹងថានឹងកើនឡើងតាមពេលវេលា។ នេះ ប្រហែល មក ពី រដ្ឋាភិបាល មិន បាន ចាត់ វិធានការ ណា មួយ ដើម្បី បញ្ឈប់ ឧក្រិដ្ឋកម្ម បែប នេះ៕

ប្រភព៖ Link in