មកដឹងពីលក្ខណៈពិសេសនៃស្ពាន Øresund ដែលតភ្ជាប់ប្រទេសចំនួន ២ នៅអឺរ៉ុប


Golden Gate របស់ San Franciso, Tower Bridge នៅទីក្រុងឡុងដ៍ និង Ponte Vecchio របស់ Florence – សុទ្ធតែជាស្ពានដែលមានភាពល្បីល្បាញមិនថាទាំងទំហំដ៏ធំសម្បើម និងភាពស្រស់ស្អាតនៃស្ពានទាំងនោះ។ ប៉ុន្តែមានស្ពានមួយទៀតដ៏គួរឱ្យចាប់អារម្មណ៍នៅអឺរ៉ុប ដែលមនុស្សភាគច្រើនមិនសូវស្គាល់។

ចាប់តាំងពីខែកក្កដាឆ្នាំ២០០០ ស៊ុយអែត និងដាណឺម៉ាកត្រូវបានតភ្ជាប់ជាផ្លូវការដោយស្ពាន Øresund ដែលត្រូវបានប្រើប្រាស់ជាផ្លូវរថភ្លើងរួមបញ្ចូលគ្នាផង និងជាផ្លូវហាយវេឆ្លងកាត់ច្រក Øresundផង។

ស្ពាន Øresund រត់ពីឆ្នេរសមុទ្រស៊ុយអែត នៅជិតទីក្រុង Malmo ទៅកាន់កោះ Peberholm របស់ដាណឺម៉ាក ដែលមានទីតាំងនៅកណ្តាលច្រកសមុទ្រ។ ពីទីនោះ តំណភ្ជាប់ត្រូវបានបញ្ចប់ដោយផ្លូវរូងក្រោមដីដែលតភ្ជាប់កោះទៅ Amager ជាកន្លែងដែលអាកាសយានដ្ឋាន Copenhagen ស្ថិតនៅ។ ស្ពាននេះមានប្រវែងសរុប៩.៨ម៉ាយ។

Peberholm ដែលត្រូវបានសាងសង់ឡើងដើម្បីបង្កើតចំណុចឆ្លងកាត់រវាងផ្លូវរូងក្រោមដី និងស្ពាន ត្រូវបានបំពាក់ដោយផ្លូវចេញពីផ្លូវហាយវេ ដែលហាមប្រាមការធ្វើចរាចរណ៍ដែលគ្មានការអនុញ្ញាត និងអនុញ្ញាតឱ្យប្រើជាចម្បងក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍។

ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានសាងសង់ក្នុងទំហំទឹកប្រាក់ប្រមាណ £3.44bn (DKK 30bn) នៅពេលនោះ ដែលបានមកពីរដ្ឋាភិបាលនៃប្រទេសទាំងពីរគឺ ដាណឺម៉ាក និងស៊ុយអែត។

អ្នកប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបង់ប្រាក់សម្រាប់ការឆ្លងកាត់របស់ពួកគេនៅកន្លែងបង់ប្រាក់ នៅលើផ្នែកនៃស្ពានក្នុងប្រទេសស៊ុយអ៊ែត។ តម្លៃនៃការឆ្លងកាត់ប្រែប្រួលអាស្រ័យលើប្រភេទអ្នកបើកបរយានយន្ត ហើយមានតម្លៃចាប់ពី £26.35 (DKK 230) សម្រាប់ម៉ូតូមួយទៅ £52.14 (DKK 455) សម្រាប់រថយន្តដឹកអ្នកដំណើរជាមធ្យមទៅ £183.34 (DKK 1600) សម្រាប់ម៉ូតូ និងឡានក្រុង។

ក្រៅពីក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ជនជាតិ Danes និងស៊ុយអែតជាច្រើននាក់ ស្ពាន Øresund ក៏ត្រូវបានទទួលយកដោយវប្បធម៌ប៉ុបផងដែរ។ រដូវកាលដំបូងនៃរឿងភាគទូរទស្សន៍ឧក្រិដ្ឋកម្ម noir ដែលមានឈ្មោះថា The Bridge ដែលចាប់តាំងពីឆ្នាំ២០១២ ត្រូវបានចាក់ផ្សាយផងដែរនៅលើ BBC ដែលនិយាយអំពីការរកឃើញសាកសពនៅលើស្ពាន Øresund ដែលបង្កឱ្យមានការស៊ើបអង្កេត ដែលដឹកនាំរួមគ្នាដោយប៉ូលីសមកពីប្រទេសស៊ុយអែត និងដាណឺម៉ាក។

លើសពីនេះទៅទៀត ឈុតដែលបានរចនាឡើងសម្រាប់ការប្រលងចម្រៀង Eurovision ឆ្នាំ២៩១៣ ដែលរៀបចំដោយ Malmo ត្រូវបានបំផុសគំនិតដោយស្ពាននេះ ដោយសារប្រទេសស៊ុយអែតចង់ធ្វើជានិមិត្តរូបនៃទំនាក់ទំនងរបស់ខ្លួនជាមួយអឺរ៉ុបដែលនៅសល់។

ស្ពាននេះស្ថិតក្នុងចំណោមស្ពានដែលវែងជាងគេនៅអឺរ៉ុប រួមជាមួយនឹងស្ពាន Kerch ប្រវែង១២ ម៉ាយ ដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ចង់បានដើម្បីភ្ជាប់រុស្ស៊ី និង Crimea បន្ទាប់ពីការបញ្ចូលឧបទ្វីបខុសច្បាប់របស់គាត់ និងស្ពាន Vasco de Gama ក្នុងប្រទេសព័រទុយហ្គាល់៕

ប្រភព៖ Express.Co