ក្រុម Houthi របស់យេម៉ែន សម្ញែងកម្លាំងវាយបកទៅលើអាមេរិក រហូតនាវាពាណិជ្ជកម្មចំនួន ២ បង្ខំចិត្តដកថយចេញពីសមុទ្រក្រហម
ក្រុម Houthi របស់ប្រទេសយេម៉ែន បាននិយាយថា ខ្លួនបានវាយប្រហារលើនាវាចម្បាំងអាមេរិក និងបានបង្ខំឱ្យនាវាពាណិជ្ជកម្មអាមេរិកពីរគ្រឿងដកថយ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងរបស់ខ្លួននៅឈូងសមុទ្រ Aden និងច្រកសមុទ្រ Bab el-Mandab ។
ទីភ្នាក់ងារ Anadolu បានរាយការណ៍ថា “នេះជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់អាមេរិក-អង់គ្លេសមកលើប្រទេសរបស់យើង ដែលជំរុញឱ្យមានការប៉ះទង្គិចបានកើតឡើងជាមួយនឹងនាវាចម្បាំងរបស់អាមេរិកមួយចំនួននៅឈូងសមុទ្រ Aden និងច្រកសមុទ្រ Bab el-Mandab” ។ ប្រភពដដែលបានបន្តថា មីស៊ីល Houthi បានវាយប្រហារដោយផ្ទាល់ទៅលើនាវាចម្បាំងអាមេរិក ដោយបង្ខំឱ្យនាវាពាណិជ្ជកម្មទាំងពីរ “ដកថយពីការចូលសមុទ្រក្រហម” ។
ជាមួយគ្នានេះ “កាំជ្រួចផ្លោងជាច្រើនរបស់ក្រុមបានទៅដល់គោលដៅរបស់ពួកគេ បើទោះបីជាមានការព្យាយាមស្ទាក់ចាប់ពួកគេដោយនាវាចម្បាំងក៏ដោយ ហើយកងកម្លាំងប្រដាប់អាវុធ (ស្មោះត្រង់នឹងក្រុមហ៊ូធី) បានប្រើប្រាស់មីស៊ីលផ្លោងជាច្រើនគ្រាប់នៅក្នុងហេតុការណ៍នេះ ។
ក្រុម Houthi ក៏បានបញ្ជាក់ផងដែរថា កងកម្លាំងប្រដាប់អាវុធរបស់ក្រុមនឹង “បន្តរារាំងការធ្វើនាវាចរណ៍របស់អ៊ីស្រាអែល ឬកប៉ាល់ដែលធ្វើដំណើរទៅកាន់កំពង់ផែប៉ាឡេស្ទីនដែលកាន់កាប់នៅសមុទ្រក្រហម និងសមុទ្រអារ៉ាប់ រហូតដល់ការបញ្ឈប់ការឈ្លានពាន (ដោយអ៊ីស្រាអែល) និងការលើកការឡោមព័ទ្ធលើប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។”
ជុំវិញបញ្ហណេះ មិនមានការឆ្លើយតបភ្លាមៗពីភាគីអាមេរិកនោះទេ ប៉ុន្តែទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បានប្រកាសកាលពីថ្ងៃពុធថា ក្រុម Houthi បានកំណត់គោលដៅលើកប៉ាល់អាមេរិកនៅឈូងសមុទ្រ Aden ដោយកាំជ្រួចចំនួន៣ គ្រាប់ ពីរគ្រាប់ត្រូវបានស្ទាក់ចាប់ ខណៈគ្រាប់ទី៣ បានធ្លាក់ចូលទៅក្នុងសមុទ្រ។
ប្រភព៖ The sun