អ្នកនយោបាយដ៏មានប្រជាប្រិយរបស់ប្រទេសថៃ Pita ជម្រះខ្លួនពីរឿងក្ដីបំពានច្បាប់បោះឆ្នោតដោយជោគជ័យ និងត្រៀមប្រឈម នឹងផ្លូវ ច្បាប់ ធ្ងន់ធ្ងរ ជាង នេះ នៅសប្ដាហ៍ក្រោយ


អ្នកនយោបាយកំណែទម្រង់របស់ប្រទេសថៃ នឹងត្រូវបានដាក់ឈ្មោះជាសមាជិកសភាសារជាថ្មីបន្ទាប់ពីឈ្នះការកាត់ក្តី។ Pita Limjaroenrat ជាអ្នកនយោបាយវ័យក្មេងមកពីគណបក្ស Move Forward បានទទួលសំឡេងច្រើនជាងគេនៅក្នុងការឈ្នះឆ្នោតដ៏ធំមួយកាលពីឆ្នាំមុន។ ប៉ុន្តែលោកបានបរាជ័យក្នុងការទទួលបានជ័យជម្នះបន្ទាប់ពីមានរឿងក្ដីជាប់ខ្លួន។

កាលពីថ្ងៃពុធទី២៤ ខែមករា ម្សិលមិញនេះលោកត្រូវបានរួចទោសក្នុងសំណុំរឿងដំបូងប្រឆាំងនឹងលោក ប៉ុន្តែនឹងការប្រឈមផ្លូវច្បាប់ធ្ងន់ធ្ងរជាងនេះនៅសប្តាហ៍ក្រោយដែលតុលាការធម្មនុញ្ញនឹងកាត់ក្តីម្តងទៀត ថាតើផែនការរបស់គាត់ក្នុងការកែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ស្មើនឹងការប៉ុនប៉ងដើម្បី “ផ្តួលរំលំរបបប្រជាធិបតេយ្យដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ”ឬយ៉ាងណា?

ប្រសិនបើសាលក្រមបានរកឃើញថាគណបក្ស Move Forward បានប្រព្រឹត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទំនងជានឹងអាចហាមប្រាមមិនឱ្យលោក Pita ដឹកនាំនយោបាយតទៅទៀត។

ដោយឡែក កាលពីពេលថ្មីៗនេះ ក្រុមអ្នកគាំទ្រគណបក្ស Move Forward បានប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការដើម្បីអបអរសាទរនៅពេលលោក Pita បានឈ្នះរឿងក្តីរបស់គាត់។

គួរបញ្ជាក់ថា លោក Pita ត្រូវបានរួចទោសពីបទបំពានច្បាប់បោះឆ្នោតដោយការកាន់កាប់ហ៊ុនក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយខណៈដែលបានចូលរួមការបោះឆ្នោតកាលពីឆ្នាំមុនដោយលោកត្រូវបានព្យួរតំណែងជាសមាជិកសភាកាលពីខែកក្កដាកន្លងទៅជុំវិញការចោទប្រកាន់នេះ និងហាមមិនឲ្យអង្គុយក្នុងសភា។

ប្រភព៖ BBC