គណៈកម្មាធិការប្រលងថ្នាក់ជាតិ ព្រមានចាត់វិធានការម៉ឺងម៉ាត់ និងមិនអត់ឱនចំពោះបុគ្គលជាបេក្ខជន ដែលក្លែងបន្លំសញ្ញាបត្របាក់ឌុប ឬឯកសារសារធារណៈពាក់ព័ន្ធ


នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ គណៈកម្មាធិការប្រលងថ្នាក់ជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងការដាក់ពាក្យចូលរួមប្រលងជ្រើសរើសចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសម្រាប់កម្រិតបរិញ្ញាបត្រ និងថ្នាក់ឆ្នាំទី១ សម្រាប់កម្រិតបរិញ្ញាបត្ររង។

កន្លងមក គណៈកម្មាធិការប្រលងថ្នាក់ជាតិសម្រាប់ការបណ្ដុះបណ្ដាលវិស័យសុខាភិបាល ធ្លាប់បានរកឃើញមាននិស្សិតក្លែងបន្លំសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងត្រូវបានលុបឈ្មោះចេញពីបញ្ជីឈ្មោះនិស្សិតប្រលងជ្រើសរើសជាប់ចូលរៀន នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាលវិស័យសុខាភិបាលនានាជាបន្តបន្ទាប់។

ក្នុងគោលបំណងបញ្ចប់ការក្លែងបន្លំឯកសារសារធាណៈ ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤តទៅ គណៈកម្មាធិការប្រលងថ្នាក់ជាតិ នឹងពង្រឹងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជានានា ដោយចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង មិនយោគយល់ មិនអត់ឱន ឬអនុគ្រោះឡើយ។

សូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម