ហេតុផលមួយចំនួន ដែលធ្វើឱ្យថៃក្លាយជាគោលដៅសម្រាប់ការថតភាពយន្តហូលីវូដ និងបានបំបែកឯតទគ្គកម្មរកបានចំណូលខ្ពស់បំផុតពីផលិតកម្មភាពយន្តបរទេស
ក្រៅពីជាគោលដៅទេសចរណ៍របស់អ្នកទេសចរជាច្រើនលើពិភពលោក ថៃក៏ជាប្រទេសគោលដៅសម្រាប់ផលិតករភាពយន្តផងដែរ។ ទីតាំងចម្រុះ ការចំណាយលើការផលិតដែលសមស្របនឹងថវិកា និងឧស្សាហកម្មភាពយន្តក្នុងស្រុកដែលមានភាពចាស់វស្សាបានធ្វើឱ្យប្រទេសថៃក្លាយជាទីតាំងដ៏គួរឱ្យទាក់ទាញសម្រាប់ខ្សែភាពយន្តហូលីវូដ និងបូលីវូដ ក៏ដូចជាផលិតកម្មបរទេសជាច្រើនទៀត។
ខាងក្រោមនេះ ជាវិធីសាស្ត្រ និងហេតុផលមួយចំនួន ដែលនៅពីក្រោយភាពជោគជ័យរបស់ប្រទេសថៃលើវិស័យផលិតកម្មភាពយន្តបរទេស៖
១. ការលើកទឹកចិត្តក្នុងការផលិតភាពយន្ត
គិតត្រឹមឆ្នាំ២០១៧ ប្រទេសថៃបានណែនាំការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុផលិតកម្មភាពយន្ត។ វិក្កយបត្រថ្មីនេះកំណត់ការបង្វិលសាច់ប្រាក់២០% សម្រាប់ការថតនៃផលិតកម្មនៅក្នុងប្រទេស។ ហើយការបញ្ចុះតម្លៃសំខាន់ៗត្រូវបានផ្តល់ជូននៅពេលដែលខាងផលិតកម្មបានបំពេញលក្ខខណ្ឌក្នុងដំណើរការថត។
៣.តម្រូវការថត
ដើម្បីទៅថតនៅប្រទេសថៃ ផលិតករភាពយន្តបរទេសតម្រូវឱ្យជួលក្រុមហ៊ុនក្នុងស្រុក ដែលបានចុះបញ្ជីជាផ្លូវការជាមួយការិយាល័យភាពយន្តថៃ ការិយាល័យអភិវឌ្ឍន៍ទេសចរណ៍។ បន្ទាប់មក ក្រុមហ៊ុនផ្តល់សេវាក្នុងស្រុកត្រូវតែតំណាងឱ្យផលិតករភាពយន្តបរទេសសម្រាប់ការអនុញ្ញាតថតភាពយន្តចាំបាច់ទាំងអស់។ ពួកគេក៏មានទំនួលខុសត្រូវក្នុងការតំណាងក្រុមហ៊ុនភាពយន្តក្នុងបញ្ហាណាមួយដែលកើតឡើងទាំងអំឡុងពេល និងក្រោយពេលបញ្ចប់ការថតនៅក្នុងប្រទេស។
ក្រៅពីនេះ ចំណុចខ្លាំងរបស់ប្រទេសថៃ ក៏ជាកត្តារួមផ្សំដ៏សំខាន់ក្នុងការទាក់ទាញបាននូវផលិតករបរទេស ៖
១. ទេពកោសល្យ
ប្រទេសថៃមានអ្នកដែលមានជំនាញខ្ពស់ និងស្គាល់ការងារលើផលិតកម្មអន្តរជាតិ។ ពួកគេនាំមកជាមួយពួកគេនូវចំណេះដឹងទាំងបច្ចេកទេស ហើយជំនាញរបស់ពួកគេជាជំនួយដ៏សំខាន់សម្រាប់អ្នកថតភាពយន្តណាមួយនៅក្នុងប្រទេសថៃ។
២. សេវាកម្មផលិតកម្ម
ប្រទេសថៃមានភាពល្បីល្បាញសម្រាប់សេវាកម្មផលិតខ្សែភាពយន្តដែលមានជំនាញ។ ប្រទេសនេះត្រូវបានបំពាក់ដោយបច្ចេកវិទ្យាទំនើប និងបុគ្គលិកដែលមានការបណ្តុះបណ្តាលខ្ពស់ ដើម្បីគាំទ្រដល់ការផលិតខ្សែភាពយន្តគ្រប់ប្រភេទ។
អាជីវកម្មសេវាកម្មផលិតភាពយន្តកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេសថៃ ហើយនេះគួរតែជួយសម្រួលដល់ការផលិតភាពយន្តបរទេសកាន់តែច្រើន។ អង្គការទាំងនេះទាំងអស់ធ្វើការតាមស្តង់ដារអន្តរជាតិ និងត្រូវបានគេជឿថា ផ្តល់នូវសេវាកម្មប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព។
លើសពីនេះ ប្រទេសថៃក៏មានផ្ដល់ឧបករណ៍គ្រប់ប្រភេទសម្រាប់ជួលសម្រាប់ដំណើរការផលិតផងដែរ ដែលសុទ្ធសឹងឧបករណ៍ ‘ទំនើបបំផុត’ ចុងក្រោយបង្អស់ដែលចាំបាច់សម្រាប់ការផលិតខ្សែភាពយន្តទំនើប។
៣. ទីតាំង
ប្រទេសថៃកំពុងស្វាគមន៍ផលិតករភាពយន្តមកពីជុំវិញពិភពលោកដើម្បីស្វែងយល់ពីប្រទេសខ្លួន ដោយបង្ហាញពីធម្មជាតិ ប្រវត្តិសាស្ត្រ រួមទាំងភាពទំនើបទាន់សម័យ ដែលបានធ្វើឱ្យប្រទេសថៃក្លាយជាទីតាំងដ៏គួរឱ្យទាក់ទាញ។
លើសពីនេះ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើនដែលនាំឱ្យប្រទេសថៃក្លាយជាគោលដៅសំខាន់សម្រាប់ការថតគឺដោយសារតែមធ្យោបាយងាយស្រួលដែលរីករាលដាលទូទាំងប្រទេសដែលផ្គត់ផ្គង់ដល់ផលិតកម្មស្មុគស្មាញបំផុត។
ដែលរួមមានការបម្រើសេវាកម្ម ការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធ ផងដែរ។
គួរបញ្ជាក់ថា ផលិតកម្មភាពយន្តបរទេសសរុបចំនួន៤៦៦ ពីប្រទេសចំនួន៤០ បានថតនៅក្នុងប្រទេសថៃ ដែលបង្កើតប្រាក់ចំណូលប៉ាន់ស្មានជាង៦.៦ ពាន់លានបាត។ នេះជាចំណូលខ្ពស់បំផុតដែលផលិតដោយផលិតកម្មភាពយន្តបរទេសក្នុងប្រទេសថៃចាប់តាំងពីប្រទេសនេះបានចាប់ផ្តើមលើកកម្ពស់វិស័យនេះ។
ប្រភព៖ Benetonefilms, Khaosod