ខ្លីៗអំពីការពិន័យជាប្រាក់ចំពោះបុគ្គលដែលល្មើសវិធានចត្តាឡីស័ក


ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺឆ្លង រាជរដ្ឋាភិបាលកម្ពុជា ពោលនៅលើគេហទំព័រផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យចំនួន០២ ដោយធ្វើការផាកពិន័យ ដោយមិនរារាំងការអនុវត្តច្បាប់ព្រហ្មទណ្ឌផ្សេងទៀត លើអ្នកមិនធ្វើចត្តាឡីស័ក និង អ្នកនាំគេចវេស។

ផ្អែកលើខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែនកាលពីថ្ងៃទី១៨ ខែកុម្ភៈ ម្សិលមិញ បានបញ្ជាក់ច្បាស់ៗអំពីអនុក្រឹត្យទាំងពីរ រួមមាន៖

១) អនុក្រឹត្យលេខ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និង

២) អនុក្រឹតលេខ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ២០២១ ស្ដីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល

ដើម្បីសម្រួលដល់ប្រិយមិត្តជាប្រជាពលរដ្ឋឱ្យជ្រាបកាន់តែច្បាស់ BRANDMEDIA បានធ្វើការសង្ខេប និងដកស្រង់យកការពិន័យជាប្រាក់ ចំពោះបុគ្គលដែលល្មើសវិធានចត្តាឡីស័កក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

សូមអានខ្លឹមសារទាំងនោះដូចខាងក្រោម៖

សូមចូលទៅកាន់តំណភ្ជាប់នេះ ដើម្បីទទួលបានខ្លឹមសារទាំងមូលលើគេហទំព័រផ្លូវការរបស់សម្តេចតេជោ ហ៊ុនសែន៕