ឆាឡុកឡាក់ខ្មែរ ជាប់ចំណាត់ថ្នាក់ទី២៤ ក្នុងចំណោមមុខម្ហូបឆាដែលឆ្ងាញ់ជាងគេលើពិភពលោក
យោងទៅតាមការវាយតម្លៃដែលធ្វើឡើងដោយ TasteAtlas មុខម្ងូបឆាឡុកឡាក់របស់ខ្មែរ បានជាប់ចំណាត់ថ្នាក់លេខ ២៤ ក្នុងចំណោមមុខម្ហូបឆាដែលឆ្ងាញ់បំផុត ក្នុងការបោះឆ្នោតជ្រើសរើសម្ហូបឆាឆ្ងាញ់ជាងគេបនៅលើពិភពលោក។
ដោយឡែក ក្នុងចំណោមបញ្ជីមុខម្ហូបឆាតំណាងប្រទេសមកពីជុំវិញពិភពលោក មុខម្ហូបឆាដ៏ឆ្ងាញ់ជាងគេបំផុតទាំង១០រួមមាន ឆាម្រះព្រៅរបស់ថៃបានជាលេខ១ Dak Galbi របស់កូរ៉េខាងត្បូងនៅចំណាត់ថ្នាក់ទី២ ទីប៊ីរបស់ប្រទេសអេត្យូពីជាប់ចំណាត់ថ្នាក់លេខ ៣ Lomo Saltado របស់ប្រទេសប៉េរូ ជាប់ចំណាត់ថ្នាក់ទី ៤ សាច់គោរបស់ប្រទេសចិន Chaw Fun ទទួលបានចំណាត់ថ្នាក់ទី ៥ បង្គាចៀន ចំណាត់ថ្នាក់ទី៦ និងមឹកអំបិល និងម្រេច ចំណាត់ថ្នាក់ទី៧ ដោយទាំងពីរមុខនេះតំណាងឱ្យប្រទេសចិន Yaki-udon របស់ប្រទេសជប៉ុនទទួលបានចំណាត់ថ្នាក់ទី ៩ ជាមួយនឹងសាច់ជ្រូកដែលចម្អិនពីរដងរបស់ប្រទេសចិនជាប់ចំណាត់ថ្នាក់ទី១០ ។
គួរបញ្ជាក់ថា TasteAtlas គឺជាមគ្គុទ្ទេសក៍ទេសចរណ៍តាមអ៉ីនធឺណេតដែលមានបទពិសោធន៍ក្នុងការវាយតម្លៃរសជាតិអាហារបែបប្រពៃណី ដែលរួមបញ្ចូលរូបមន្តពិតប្រាកដ និងអត្ថបទស្រាវជ្រាវអំពីគ្រឿងផ្សំ ក៏ដូចជាមុខម្ហូបដ៏ពេញនិយមនៅជុំវិញពិភពលោក៕
ប្រភព: BANGKOK POST