|

អាជ្ញាធរ បានចេញបំភ្លឺជុំវិញករណីផ្អើលថាមានត្រីស៊ីសាច់មនុស្សចូលដល់ស្ទឹងក្រញូង ស្រុកសំឡូត


កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយលើបណ្ដាញសង្គមជារូបភាពវីដេអូ ដោយមានខ្លឹមសារថា បុរសម្នាក់បានមានរបួសជេីងដោយសារ( ត្រីខាំស៊ីសាច់មនុស្ស)។

បន្ទាប់ពីមានការចែកចាយនូវព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានធ្វេីការទំនាក់ទំនងទៅលោកអធិការនគរបាលស្រុកសំឡូត គឺលោកវរសេនីយ៍ទោ ម៉ែន រីម ដេីម្បីបញ្ជាក់ពីបញ្ហានេះ។ បានឱ្យក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋានធ្វេីការទំនាក់ទំនងទៅលោកអធិការនគរបាលស្រុកសំឡូត គឺលោកវរសេនីយ៍ទោ ម៉ែន រីម ដេីម្បីបញ្ជាក់ពីបញ្ហានេះ។

ឆ្លើយតបទៅនឹងករណីនេះ លោកអធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ថាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលា ម៉ោង ១៦ និង៣០នាទីនៅចំណុចដងស្ទឹងក្រញូងដែលស្ថិតនៅភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះ សួន ចំរើន អាយុ៦៣ឆ្នាំ ទីលំនៅបច្ចុប្បន្នក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំ ឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈា-មហូរ ខណៈដែ លគាត់ចុះទៅក្នុងទឹកស្ទឹងនោះ ជាមួយគ្នានេះតាមការ ពិនិត្យរបស់គ្រូពេទ្យដែលព្យាបាល បានបង្ហាញថា របួសនេះគឺត្រីក្រពតខាំ ដោយខាំចំសរសៃឈាមទើបបណ្ដាលឱ្យមានឈាមហូរច្រេីន តែមកដល់ពេលនេះស្ថានភាពជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ ។

ដូច្នេះការផ្សព្វផ្សាយដែលថា បុរសខាងលេីមានរបួសជេីងដោយសារ (ត្រីខាំស៊ីសាច់មនុស្ស) នោះគឺជារឿងពុំពិតឡេីយ ។

សូមជម្រាបជូនថា នៅភូមិសាស្រ្ត ស្រុកសំឡូត នារដូវវស្សាក្នុងពេលដែលត្រីក្រពត ពងកូន នោះ តែងកេីត មានករណីត្រីក្រពតខាំ ចំពោះអ្នក ចុះទៅក្នុងទឹកនៃទីកន្លែងខ្លះដែល មានសត្វនេះរស់នៅ ជាក់ស្តែងកាល ពីថ្ងៃទី២១ខែមេសាឆ្នាំ២០២០ កន្លងទៅ ក៏ធ្លាប់កេីតមានករណីនេះដែរ នៅភូមិសាស្រ្តស្រុកសំឡូតមាន របួសដៃ – ជេីងផង។ នេះដោយយោងតាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៕