មិនមែនរឿងសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់ប្រជាពលរដ្ឋ
នាព្រឹកព្រលឹមថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ អមដំណើរដោយឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងក្រុមការងារ បានអញ្ជើញសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករដែលបានកើតឡើងនៅក្នុងភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្នុងមនោសញ្ចេតនាអាណិតអាសូរ ដល់អ្នករងគ្រោះ ឯកឧត្តមអ្នកតំណាងរាស្រ្តសូមចូលរួមសោកស្តាយចំពោះការរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន និងសូមជូនពរឱ្យជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្ទីរអង្គភាពពាក់ព័ន្អ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលបានផ្តល់ការយកចិត្តទុកដាក់ជួយសង្រ្គោះអាយុជីវិតបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។
ជានិច្ចជាកាល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ រូបនេះតែងមានវត្តមានផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា និងខ្នះខ្នែងស្វែងរកដំណោះស្រាយភ្លាមៗ។ មិនតែប៉ុណ្ណោះ ឯកឧត្តមតែងតែនៅបន្តតាមដានការងារ ប្រកបដោយការយកចិត្តទុកដាក់ ជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធ្វើយ៉ាងណាអាចដឹងទាន់សភាពការណ៍ និងជួយសម្របសម្រួលបន្ថែម។
សូមរំឮកផងដែរថា កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៥និង៥៧នាទី លើផ្លូវក្រាលកៅស៊ូ ចំណុចភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានរថយន្ដ១គ្រឿងម៉ាក ហ៊ីយិនដាយ ពណ៌ស គ្មានស្លាកលេខ ប្រភេទទម្ងន់ ២.៥តោន ដឹកកម្មករ-កម្មការិនី សរុបប្រហែល ៧៦នាក់ បើកបរពីជើងទៅត្បូងមកដល់ចំណុចផ្លូវកោងបានបត់ទៅកើតបណ្ដលអោយរេចង្កូតក្រឡាប់ធ្លាក់ស្រែ បណ្តាលឲ្យអ្នកជិះលើរថយន្ដរងរបួសធ្ងន់ស្រាល នឹងមិនមានករណីបាត់បង់អាយុជីវិតនោះទេ។ កម្មករ ទាំងអស់ធ្វើការងារនៅរោងចក្រ សហគ្រាស នៅស្រុកអង្គស្នួល។ ពេលនេះកម្មករដែលរងរបួលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យអស់ហើយ។
សរុបកម្មកររងរបួសមាន៥១នាក់ ប្រុស១៧នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន០៨នាក់ ប្រុស០២នាក់។ បងប្អូនដែលរងរបួសទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ រីឯការសម្រាកព្យាបាលដោយគឺមិនអស់ប្រាក់នោះទេ ដោយត្រូវបានទទួលបន្ទុកដោយ ប.ស.ស ទាំងស្រុង៕