ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខ និងស្តាប់ការរាយការណ៍ពីកងកម្លាំងការពារព្រំដែន ក្នុងស្រុកសំឡូត ដើម្បីដោះស្រាយបញ្ហាប្រឈម និងធានានិរន្តភាពការងារ
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំលោកស្នងការរងផែននគរបាលការពារព្រំដែនគោក, លោកស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ, លោកស្នងការរងទទួលដឹកនាំវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ និង៣១០ ដើម្បីជួបប្រជុំផ្សព្វផ្សាយសភាពការណ៍សន្តិសុខ និងស្តាប់នូវការរាយការណ៍អំពីស្ថានភាពទូទៅរបស់កងកម្លាំងនគរបាលដែលកំពុងឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកសំឡូត ពាក់ព័ន្ធទៅនឹងការហូបចុក ការរស់នៅប្រចាំថ្ងៃ បញ្ហាប្រឈម សំណើ សំណូមពរនានា និងដាក់ចេញនូវវិធានការដោះស្រាយឱ្យបានទាន់ ធានាឱ្យមាននិរន្តភាពការងារ ដែលមានការចូលរួមពីលោកមេបញ្ជាការ, មេបញ្ជាការរង វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣-៣១០ និងលោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង៨ ដែលរៀបចំកិច្ចប្រជុំនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត៕
ប្រភព៖ ក្រសួងមហារផ្ទៃ














