ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល លេីកាតា
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បតិ៍ទី ១១ ខែកញ្ញាបានថ្កោលទោសការវាយប្រហារលើប្រទេសកាតានៅដើមសប្តាហ៍នេះ និងបានអំពាវនាវឱ្យមានការបន្ធូរបន្ថយ ជុំវិញការវាយប្រហារនេះ។
ក្រុមប្រឹក្សាសន្តិសុខ “បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកាត់បន្ថយ និងបង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយកាតា” ដោយទាមទារឱ្យមានកិច្ចព្រមព្រៀងពីសមាជិកក្រុមប្រឹក្សាទាំង ១៥ រួមទាំងសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលគឺសហរដ្ឋអាមេរិក។
សមាជិកក្រុមប្រឹក្សាក៏បាន “គូសបញ្ជាក់ការគាំទ្ររបស់ពួកគេចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសកាតា”។
អ៊ីស្រាអែលបានបើកការវាយប្រហារមិនធ្លាប់មានពីមុនមកលើរដ្ឋធានី Doha របស់ប្រទេសកាតា គឺប៉ុនប៉ងសំដៅសម្លាប់លើមេដឹកនាំក្រុមហាម៉ាស។ ក្រុមនេះបាននិយាយថា មន្ត្រីកំពូលរបស់ខ្លួនបានរួចរស់ជីវិត ខណៈសមាជិករបស់ខ្លួនចំនួន ៥ នាក់បានស្លាប់ ហើយសមាជិកកងកម្លាំងសន្តិសុខកាតាម្នាក់ក៏ត្រូវបានសម្លាប់ផងដែរ។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខបានហៅទីក្រុងដូហាថាជា “ទឹកដីនៃអ្នកសម្រុះសម្រួលដ៏សំខាន់” សម្រាប់កិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ រួមជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិក។
សមាជិកក្រុមប្រឹក្សាបានគូសបញ្ជាក់ថា ការដោះលែងចំណាប់ខ្មាំង រួមទាំងអ្នកដែលត្រូវបានសម្លាប់ដោយក្រុមហាម៉ាស និងការបញ្ចប់សង្គ្រាម និងការរងទុក្ខវេទនានៅហ្គាហ្សា ត្រូវតែជាអាទិភាពកំពូលរបស់ពួកគេ។
(ប្រភព៖ CNA)












