|

ផ្លូវការ! បាក់ឌុបឆ្នាំនេះមានបេក្ខជនប្រឡងជាប់ ៧៩ ភាគរយ ក្នុងនោះនិទ្ទេស A មានចំនួន ២ ២១៦នាក់


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ បាន ប្រកាសថា បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ ២០២៤នេះ មានចំនួន ១០៦ ៣៥១នាក់ ដែលស្មើ ៧៩ភាគរយ ក្នុងចំណោម បេក្ខជន សរុប។

ក្នុងចំណោមបេក្ខជនដែលប្រឡងជាប់ទាំងអស់ បេក្ខជន ដែលទទួលបាននិទ្ទេស A មាន២ ២១៦នាក់ និទ្ទេស B មាន ៩ ៧០១នាក់ និទ្ទេស C មាន ២២ ៦៧៥នាក់ និទ្ទេស D មាន៣៦ ៦៨៣នាក់ និងនិទ្ទេស E មាន ៣៥ ០៧៦នាក់។

សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី៣០ ខែតុលានេះ និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្ត ផ្សេងៗនៅទូទាំងប្រទេស តាមរយៈការប្រកាសនៅតាម មណ្ឌលប្រឡង និងលើ បណ្ដាញសង្គម។