|

កត្តាស្ថានភាពនយោបាយ បានជំរុញឱ្យប្រទេសថៃប្រកាសពន្យារពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលដ៏សំខាន់មួយ


រដ្ឋមន្ត្រីការបរទេសថៃ នៅថ្ងៃទី២៣ ខែសីហា បានប្រកាសថា ប្រទេសថៃបានពន្យារពេលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី៦ នៃគំនិតផ្តួចផ្តើមឈូងសមុទ្រ Bengal សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ (BIMSTEC) រហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅក្នុងប្រទេស។

បច្ចុប្បន្នប្រទេសថៃមានរដ្ឋាភិបាលចាំផ្ទះមួយ បន្ទាប់ពីលោក Srettha Thavisin ត្រូវបានរបូតតំណែងជានាយករដ្ឋមន្ត្រីកាលពីសប្តាហ៍មុន ហើយអ្នកស្នងតំណែងរបស់គាត់គឺ Paetongtarn Shinawatra ខណៈដែលលោកស្រីនៅមិនទាន់បញ្ចេញឈ្មោះគណៈរដ្ឋមន្ត្រីរបស់ខ្លួននៅឡើយទេ។

គួរបញ្ជាក់ថា BIMSTEC គ្រោងនឹងធ្វើឡើងនៅទីក្រុងបាងកក ពីថ្ងៃទី៣-៤ ខែកញ្ញា ដែលរួមមានប្រទេសថៃ ឥណ្ឌា មីយ៉ាន់ម៉ា បង់ក្លាដែស នេប៉ាល់ ស្រីលង្កា និងប៊ូតង់ ដោយមេដឹកនាំរបស់ប្រទេសទាំងនេះ តែងជួបប្រជុំគ្នារៀងរាល់ពីរឆ្នាំម្តងសម្រាប់កិច្ចប្រជុំកំពូលមួយ។

ប្រភព៖ VIR