រដ្ឋបាលខេត្តកំពង់ធំ ណែនាំឱ្យរៀបចំតុបតែងផ្ទាំងប៉ាណូព្រែកជីកហ្វូណនតេជោ តាមដងផ្លូវសាធារណៈ និងសម្ដែងរបាំ ចម្រៀង ដើម្បីគាំទ្រដល់គម្រោងប្រវត្តិសាស្រ្ត
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីអបអរសាទ ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
ឯកឧត្តម នួន ផារ័ត្ន បន្ថែមទៀតថា រដ្ឋបាលខេត្ត ត្រូវរៀបចំតុបតែងផ្ទាំងប៉ាណូ ព្រែកជីកហ្វូណនតេជោ នៅតាមដងផ្លូវសាធារណៈ ការសំដែងរបាំ និងចម្រៀង របស់ក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ព្រមទាំងត្រៀមមានការផ្សាយបន្តផ្ទាល់ (LED) នៅសួនស្ទឹងសែន អមដោយការបាញ់កាំជ្រួច និងទូងស្គរ គ្រប់មន្ទីរអង្គភាព ដើម្បីជាការគាំទ្រដល់គម្រោងប្រវត្តិសាស្រ្តនេះ។
សូមបញ្ជាក់ផងដែរថា គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងកែប។
រដ្ឋបាលខេត្តកំពង់ធំ