|

ឯកឧត្តម នួន ផារ័ត្ន ចែករំលែកអំពីកិច្ចការវិនិយោគនៅរាជធានីភ្នំពេញ ជូនដល់គណៈប្រតិភូ ទីក្រុងសៀងហៃ


នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលេីកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មសៀងហៃ និងសភាពាណិជ្ជកម្មកម្ពុជា ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ។ ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន។

ក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន បានចែករំលែកអំពីកិច្ចការវិនិយោគនៅរាជធានីភ្នំពេញ ជូនដល់គណៈប្រតិភូ ទីក្រុងសៀងហៃផងដែរ។

គួរបញ្ជាក់ផងដែរថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគ ដ៏ធំជាងគេបំផុតមួយរបស់កម្ពុជា។ តាមរយៈអនុស្សរណៈយោគយល់គ្នានេះ នឹងចូលរួមចំណែកជំរុញបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅបន្ថែមទៀត ជាពិសេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជាចិន។

ដោយ៖ Brandmedia