|

មានមនុស្ស ព្យាយាមអន្តរាគមន៍ជួយជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រឌីតរឿងអាក្រក់ពីកម្ពុជា


នេះជាការថ្លែងឱ្យដឹងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តម្លៃជាង៦០លានដុល្លារ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មានមនុស្ស ព្យាយាមអន្តរាគមន៍ជួយជនជាតិចិនតៃវ៉ាន់ពីរនាក់ ដែលផលិតវីដេអូប្រឌីតរឿងអាក្រក់ពីកម្ពុជា តែសម្តេចបានបដិសេធលើរឿងនេះ។

សម្ដេចបានបន្តថា អ្នកដែលយកកម្ពុជាផលិតវីដេអូមិនល្អដើម្បីទទួលបានអ្នកទស្សនាច្រើន នឹងត្រូវចាត់វិធានការតាមច្បាប់ ហើយក្រោយចាត់វិធានការច្បាប់ជនទាំងនោះនោះ នឹងត្រូវដេញចេញពីកម្ពុជា។

ជាមួយគ្នានេះ សម្ដេចក៏បានធ្វើការព្រមានចាត់វិធានការម៉ឺងម៉ាត់ ចំពោះជនមានចេតនាអាក្រក់ចំពោះកម្ពុជាផងដែរ។