តារាស្រី K-pop Laila’s នាំយកស្នាមញញឹមតាមរយៈសារដ៏ផ្អែមល្ហែមដល់កុមារកម្ពុជា
ថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណែត និងអ្នកគាំទ្រ បានកោតសរសើរតារា K-pop មួយរូប គឺLalisa “Lisa” Manoban បន្ទាប់ពីដឹងថាសមាជិកក្រុម Blackpink ជនជាតិថៃរូបនេះបានបរិច្ចាគដល់អង្គការ PSE ដែលជាអង្គការមិនរកប្រាក់ចំណេញសម្រាប់កុមារក្រីក្រនៅកម្ពុជា។
យោងតាម PSE – Pour un Sourire d’Enfant បានដកស្រង់សាររបស់ Lisa ទៅកាន់មិត្តភក្តិ និងអ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្នែកដែលនិយាយទៅកាន់កុមារក្រោមការយកចិត្តទុកដាក់របស់ PSE ។ Lisa បាននិយាយថា “ទោះជាផែនការ និងក្តីស្រមៃរបស់អ្នកសម្រាប់អនាគតបែបណាក៏ដោយ ចូរចាំថាកុំបោះបង់ទោះបីជាមានបញ្ហាដែលកើតឡើងក្នុងជីវិតរបស់អ្នកក៏ដោយ”។
នាងបានបន្ថែមថា៖ « ខ្ញុំក៏មានច្រើនដងដែរនៅពេលដែលខ្ញុំមានបទពិសោធន៍ឡើងចុះក្នុងអំឡុងពេលហ្វឹកហាត់ ប៉ុន្តែតែងតែយកឈ្នះវាដោយភាពខ្លាំង និងវិជ្ជមាន » ។
PSE បានឱ្យដឹងថា កាលពីសប្ដាហ៍មុមឪពុករបស់ Lisa ដែលជាចុងភៅអាជីព Marco Bruschweiler បានមកលេងមជ្ឈមណ្ឌលរបស់ខ្លួនក្នុងទីក្រុងភ្នំពេញ និងចម្អិនអាហារថ្ងៃត្រង់ដល់សិស្សមកពីសាលាបដិសណ្ឋារកិច្ច និងទេសចរណ៍។ PSE បានបន្ថែមថា “Lisa បានចែករំលែកក្តីស្រលាញ់ជាមួយអ្នកទទួលផល PSE ទាំងអស់ ហើយក៏បានចូលរួមចំណែកផ្ទាល់ក្នុងយុទ្ធនាការរៃអង្គាសប្រាក់របស់” PSE ផងដែរ។
ការបង្ហោះនេះត្រូវបានអ្នកគាំទ្ររបស់ Lisa ចែករំលែកយ៉ាងច្រើនទាំងនៅប្រទេសថៃ និងកម្ពុជា៕
Nation thailand