|

ក្រសួងអប់រំរបស់កម្ពុជា បានសិក្សា និងពិនិត្យលទ្ធភាពចុះអនុស្សរណៈជាមួយក្រុមហ៊ុនថៃ ក្នុងគោលបំណងសំខាន់មួយ


ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំ ស្ដីពីការកសាងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផ្នែកអប់រំបច្ចេកទេស ជាមួយប្រតិភូក្រុមហ៊ុន CP ALL Public Company Limited, Thailand ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលទ្ធភាពកសាងកិច្ចសហប្រតិបត្តិការ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងក្រុមហ៊ុន CP ALL Public Company Limited, Thailand ដើម្បីអភិវឌ្ឍមូលធនមនុស្សផ្នែកអប់រំបច្ចេកទេសកម្រិតមធ្យមសិក្សា និងកម្រិតឧត្ដមសិក្សានៅកម្ពុជា ផ្តោតលើ 1) ការបណ្ដុះបណ្ដាលសមត្ថភាពសិស្ស និស្សិត-គ្រូ ផ្នែកអប់រំបច្ចេកទេស តាមកម្មវិធី Dual System Education 2) ការផ្តល់អាហារូបករណ៍សិស្ស និង 3) ការងារកម្មសិក្សាសិស្ស។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជាមិត្ត Thailand ក្នុងការអភិវឌ្ឍផ្នែកអប់រំបច្ចេកទេស និងការអភិវឌ្ឍសមត្ថភាពធនធានផលិតមូលធនមនុស្សនៅកម្ពុជា។

ប្រភព៖ MoEYS