| |

អាម៉ុកត្រីរបស់កម្ពុជា ឈ្នះការប្រកួតជានំឆ្ងាញ់ជាងគេនៅអូស្ត្រាលីប្រចាំឆ្នាំ២០២៣!


ថ្មីៗនេះ អាម៉ុកត្រី ត្រូវបានប្រកាសថា បានឈ្នះការប្រកួត ជានំឆ្ងាញ់ជាងគេ នៅប្រទេសអូស្ត្រាលី ប្រចាំឆ្នាំ២០២៣។

លោក Chan និង Ryan ដែលជាជនជាតិអូស្ត្រាលី ជាម្ចាស់ហាងនំ Country Cob Bakery នៅរដ្ឋ Victoria ប្រទេសអូស្ត្រាលូ បានឈ្នះពានរង្វាន់នំដុតឆ្ងាញ់ជាងគេប្រចាំប្រទេសអូស្ត្រាលី ប្រចាំឆ្នាំ២០២៣ (Australia’s Best Pie 2023) ជាមួយនំដុតអាម៉ុកត្រី របស់ពួកគេ។

អ្នកដុតនំទាំងពីរនាក់ដែលមានមោទនភាពចំពោះជ័យជំនេះបានចែករំលែកនៅលើ Instagram ថា ទីបំផុតយើងបានធ្វើវា។ “យើងទើបតែបានឈ្នះពានរង្វាន់ 2023 Australia’s Best Pie ។ បន្ទាប់ពីការប្រកួតប្រជែងរយៈពេល ៣ ថ្ងៃដ៏ស្វិតស្វាញក្នុងចំណោមហាងនំប៉័ង ចំនួន ៣៤០ ផ្សេងទៀត ទូទាំងប្រទេស នំដុតនំដុតស្នូលអាម៉ុកត្រី «Fish Amok Pie» របស់យើងបានយកតំណែងកំពូលសម្រាប់ការប្រកួតឆ្នាំនេះ”។

បើតាមសមាគមនំដុតរបស់អូស្ត្រាលី Baking Association of Australia ព្រឹត្តិការណ៍ឆ្នាំនេះមានសារៈសំខាន់ខ្លាំងណាស់ ហើយដើរតួយ៉ាងសំខាន់សម្រាប់ឧស្សាហកម្មដុតនំ”៕

ប្រភព: 9 news Perth